អត្ថបទថ្មីៗ និង អត្ថបទពេញនិយម
thumbnail

#បច្ចេកទេសកាដាំដុះក្តាតឱ្យឆាប់បានទទួលផល


អានបន្ត >>>

១ ការជ្រើសរើសពូជ
ជ្រើសរើសយកមើមក្តាតណាដែលមានពូជធំល្អមកទុកសម្រាប់ដាំ។
២ ការរៀបចំដី
មុនពេលដាំយើងភ្ជួរ២ទៅ៣ដង ឲ្យម៉ដ្ឋល្អ ភ្ជួរលើកទី១ដើម្បីលប់កំចាត់ស្មៅហើយរយៈពេលប្រមាណ ៨ថ្ងៃទើបភ្ជួរម្តងទៀតហើយត្រូវរាស់ ដើម្បីលប់កំចាត់ស្មៅម្តងទៀត និងធ្វើឲ្យដីស្មើរ។
៣ ការដាំដុះ
- ត្រូវធ្វើរងមានទទឹងប្រមាណ៥តឹក ចន្លោះពីគ្នាប្រមាណ ១ម៉ែត្រ រួចឆូតចង្អូរកណ្តាលរងនោះដើម្បីដាក់ជី (ជីលាមកសត្វ និងជីកំប៉ុស្ត) រួចលប់វិញ ឬក៏អាចកាប់ជារណ្តៅ ១,៥តឹក បួនជ្រុង គំលាតពីគ្នាប្រមាណ៣តឹក។
- យកមើមក្តាតមកដាំនៅលើរង ឬរណ្តៅដែលបានរៀបចំរួច ដោយដីមានសំណើមខ្ពស់។
៥ ការថែទាំ
ត្រូវដាក់ជីបន្ថែមរាល់ ២អាទិត្យម្តង អាចដាក់ជាមួយគ្នានៅពេលដែលយើងបញ្ចូលទឹកឲ្យវា (ជីអ៊ុយរ៉េ ឬជីលាមកសត្វបើមាន)។
- បញ្ចូលទឹកឲ្យវានៅពេលដែលដីស្ងួត
- ជ្រុំគល់ និងដកស្មៅ
- ការពាររោគបំផ្លាញ។
ការប្រមូលផល
ក្រោយពីដាំបានរយៈពេល២ខែអាចប្រមូលផលបានហើយ។
» ដោយវិធីដាំក្តាត និងត្រាវមានភាពប្រហាក់ប្រហែលគ្នា ហើយដោយខ្ញុំរករូបក្តាតជាជំនួយមិនសូវមាន ដូចនេះខ្ញុំសូមដាក់រូបត្រាវជំនួយខ្លះជាការស្វែងយល់។
ប្រភព៖ អ៊ាង សុផល្លែត







thumbnail

👉វិធីចិញ្ចឹមអង្ក្រងក្នុងដបប្លាស្ទិចងាយស្រួលធ្វើ 👍😋😋 ហើយលក់បានថ្លៃទៀតផង $$$


អានបន្ត >>>

ជួយចែករំលែកជាប្រយោជន៍ដល់កសិករយើង!
វិធីធ្វើ៖
- យើងយកដបទឹកក្រូចចំណុះ២លីត្រ មកកាត់ផ្លែកខាងលើ រួចស៊កមាត់វាឡើងលើដូចក្នុងរូប
- ដាក់ចំណីក្នុងដបនោះមានដូចជាត្រី ឬសាច់ផ្សេងៗ រួចយកវាចងព្យួរនៅដើមឈើណាដែលមានអង្ក្រងរស់នៅ ជាពិសេសដើមស្វាយ ឬអាចកាច់សំបុកវាមកដាក់នៅដបនោះ និងដាក់ស្លឹកស្វាយចូលក្នុងដបនោះខ្លះដើម្បីឲ្យវារស់នៅ និងពង
- ដាក់ដបមួយដែលមានទឹកដែលអាចឲ្យវាចូលផឹកបាន និងដាក់បន្ថែមចំណីនៅលើដបនោះពេលដែលវាស៊ីអស់
- នៅពេលប្រមូលផលយើងអាចទាញសន្ទះផ្នែកខាងក្រោម
ចេញយកតែពង និងរក្សាមេវាទុកយកពងទៀត។
ប្រភព៖ អ៊ាង សុផល្លែត

 

 





 
 
 


thumbnail

#បច្ចេកទេសដាំដើមក្រូចឆ្មារក្នុងលូស៊ីម៉ង់ត៏


អានបន្ត >>>


តម្រូវការ និងវិធីអនុវត្ត
១. លូស៊ីម៉ង់ត៏អង្កត់ផ្ចិត ៨០ ស.មចំនួនពីរដាក់ត្រួតលើគ្នា (ឬមួយកង់ តែមិនសូវល្អដាក់ដីបានតិចរាក់ពេក ឬបើលូធំជាងនេះ)
២. យកដីព្រៃមុខលើពុកផុយមកលាយ ជាដីមិនជាំទឹក
៣. លាយដីបីភាគជាមួយ (ធ្យូងអង្កាម លាមកសត្វពុកផុយ អង្កាម ទន្រ្ទានខែតចិញ្ច្រាំ ម្សៅឆ្អឹងគោ សំបកគ្រាប់សណ្តែក) មួយភាគ
៤. កើបដីដាក់ក្នុងលូជាន់បង្ហាប់ជុំវិញ ទុកចំកណ្តាល ឱ្យពូនឡើងក្រពង់ចំកណ្តាល រក្សាទុកឱ្យវាក្លាយជាកំប៉ុស្ត ៥. ជីករណ្ទៅចំកណ្តាលជម្រៅ២០ស.ម ដាក់ជីកសិករខ្មែរមួយកំប៉ុង និងម្សៅឆ្អឹងកន្លះកំប៉ុងទឹកដោះគោ ឬជី NPK ១០០ក្រាមទ្រាប់បាតរណ្តៅ
៦. លប់ដីបង្ហាប់មួយជាន់ រួច ដាក់ជីកសិករខ្មែរកន្លះកំប៉ុង និងជីឆ្អឹងមួយក្តាប់ដៃ រួចលប់ដីបង្ហាប់ឱ្យណែន
៧. យកមែកក្រូចដែលបានផ្សាំដុះប្ញសដាក់ដាំចំកណ្តាលរណ្តៅ សង្កត់ឱ្យណែនរួចស្រោចទឹក និងមានដោតឈើជាបង្គោលចងផ្អោបទប់មែកក្រូចការពារខ្យល់បក់រង្គើរ ធ្វើឱ្យដើបក្រូចមិនអាចចាប់ប្ញសដុះលូតលាស់បានល្អ។
៨. ក្រោយពេលដាំរួចយើងត្រូវយកកំប្លោកមកដាក់គ្របនៅគល់
របស់វាផង។
ប្រភព៖ សហគមន៏ កសិករ ខ្មែរ

 






 





thumbnail

👉 វិធីសាស្ត្របំបាត់ឈឺធ្មេញតាមបែបធម្មជាតិ យ៉ាងមានប្រសិទ្ធភាព


អានបន្ត >>>

» នេះជាវិធីបំបាត់ឈឺធ្មេញយ៉ាងមានប្រសិទ្ធភាព៖
- ត្រួយត្របែក៖ យកត្រួយត្របែក៣-៤សន្លឹក លាងឲ្យស្អាតរួចយកមកទំរួចដាក់នៅកន្លែងឈឺ៥នាទីនឹងបានធូរស្រាល។ នៅក្នុងស្លឹកត្របែកក៏មានផ្ទុកនូវសារធាតុ astringents ដែលអាចជួយបង្រួមចន្លោះអញ្ចាញធ្មេញ និងបំបាត់ការឈឺធ្មេញ។
- ម្រេ យកម្រេច២-៣គ្រាប់ កិនឲ្យម៉ដ្ឋ ហើយលាយអំបិលបន្តិច រួចដាក់នៅកន្លែងដែលឈឺ៥នាទីនឹងបានធូរស្រាល។
- ខ្ទឹមស៖ កិនខ្ទឹមសឲ្យម៉ដ្ឋ បន្តិច រួចដាក់នៅកន្លែងដែលឈឺ៥នាទីនឹងបានធូរស្រាល វិធីបន្ថែមទៀតយើងអាចកិនវាឲ្យម៉ដ្ឋរួចយកដាំជាមួយទឹកសមល្មមមិនច្រើនពេក ហើយយកទឹកនោះមកខ្ពុរមាត់១ថ្ងៃ២ឬ៣ដងនឹងបានកាត់បន្ថយការឈឺ ដោយខ្ទឹមសផ្ទុកនូវសារៈធាតុ allicin ដែលអាចបំបាត់ការឈឺធ្មេញបាន។
*** វិធីខាងលើគ្រាន់តែអាចជួយបន្ថយការឈឺចាប់ មួយរយៈពេលខ្លីប៉ុណ្ណោះ តែមិនអាចព្យាបាលមូលហេតុរបស់វាដែលជាបញ្ហានោះឡើយ សូមពិភាក្សាជាមួយពេទ្យធ្មេញដើម្បីទទួលបានការព្យាបាល។
សូមបងប្អូនខ្មែរយើង ជាពិសេសយុវជន ចេះថែទាំធ្មេញ។ កុំប្រើឈើចាក់ធ្មេញឲ្យសោះ សូមនាំគ្នាប្រើច្រាសដុសធ្មេញវិញ ក្រោយពេលអាហារ។ ខ្ញុំជឿជាក់ថា យុវជនយើងនឹងប្រើច្រាស់គ្រប់គ្នា ពីព្រោះយុវជនចង់ល្អ មិនចង់មានធ្មេញចំហរទេ គឺចង់បានធ្មេញស្អាតស្មើរ ជាពីសេសនារី។ កុំភ្លេចថា ធ្មេញជាផ្នែកមួយសំខាន នៃសម្រស់មនុស្ស។
ប្រភព៖ អ៊ាង សុផល្លែត
សូមជួយ share ចែកគ្នាដឹងផង! 



thumbnail

#វិធីចិញ្ចឹមទាកាប៉ា $$$


អានបន្ត >>>

សូមជួយចែករំលែកបន្តជាចំណេះដឹងល្អៗ
ទាការប៉ា មានការពេញនិយមក្នុងការទទួលទានច្រើន និងមានតម្លៃថ្លៃជាងទាសំពៅ ឬទាកាប។
* ការជ្រើសរើសពូជ៖
- យើងត្រូវជ្រើសរើសពូជនៅក្នុងតំបន់ ដែលមានប្រវត្តិមិនដែលមានផ្ទុកជម្ងឺ មិនត្រូវយកពូជពីតំបន់ផ្សេងដែលអាបណ្តាលឲ្យមានជម្ងឺមកជាមួយ
- រើសយកពូជដែលមានឆ្អឹងធំ និងមាឌធំធ្ងន់ល្អ។
* ការរៀបចំកន្លែងចិញ្ចឹម៖
- ទាកាប៉ាវាមិនសូវលេងត្រាំទឹកច្រើននោះទេ និងកន្លែងដែលទូលាយ
- សម្រាប់កន្លែងចិញ្ចឹមវាត្រូវមានស្រះមួយ សម្រាប់វាលេង និងជួយឲ្យមានអាកាសធអាតុល្ហើយ និងត្រជាក់
- ត្រូព័ទ្ធសំណាញ់ជុះវិញ និងដាំស្លឹកគ្រៃ ត្រកួន និងបន្លែបៃតងមួយចំនួនទៀត ដើម្បីឲ្យវាចឹកស៊ីជាចំណី និងត្រូវមានដើមឈើធំល្មម ឬសង់រោងសម្រាប់វាជ្រកម្លប់។
* ការផ្តលចំណី៖
- ចំណីដែលអាចផ្លល់ឲ្យវាស៊ីមានដូចជា៖
១ កន្ទក់ លាយជាមួយបន្លែហាន់ផ្សេងៗ និងកាកសំណល់ផ្ទះបាយ
២ ហាន់ដើមចេកលាយជាមួយកន្ទក់
៣ ស្រូវដុះពន្លក
- ឲ្យចំណីវាស៊ី៣ដងក្នុងមួយថ្ងៃ ដោយក្នុងម្តងយើងឲ្យចំណីមួយមុខក្នុងចំណោមខាងលើលាយជាមួយអំបិលបន្តិចផង គួបន្ថែមចំណីដែលមានលក់នៅទីផ្សារ និងខ្យង ខ្ចៅ លាស គ្រុំ ដើម្បីឲ្យវាឆាប់ធំធាត់រហ័ស។
* ការថែទា៖
- ត្រូវយកផេះ ឬកំបោរសទៅបាចនៅកន្លែងចិញ្ចឹម ក្នុង១អាទិត្យម្តង ការចាក់វ៉ាក់សាំងការពារជម្ងឺ
- យលគល់ស្លឹកគ្រៃដំលាយជាមួយទឹកឲ្យវាផឹកការពារជម្ងឺផ្តាសាយ
- បើមានឃើញថាមានទាណាឈឺយើងត្រូវយកវាចេញទៅព្យាបាលដើម្បីកុំឲ្យឆ្លងដល់ទាដ៏ទៃ
- រយៈពេល៦ខែយើងអាចចាប់វាលក់បានដែលទាមួយមានទម្ងន់ប្រមាណ២គីឡូក្រាម ហើយក្នុង១គីឡូលក់បានប្រមាណជាង២០០០០រៀល។
ប្រភព៖ អ៊ាង សុផល្លែត





thumbnail

☞ វិធីងាយៗក្នុងការជីកស្រះចិញ្ចឹមត្រីបានគ្រប់រដូវ 🐟🐠$$$


អានបន្ត >>>

អាចចាប់ហូបបានរាល់ថ្ងៃ សល់អាចលក់បានប្រាក់បន្ថែម
ជួយ share ចែកបងប្អូនកសិករយើងបានដឹងផង!
១ ការជីកស្រះទំហំទៅតាមលទ្ធភាពដែលធ្វើបាន ជម្រៅ១,៥ម៉ែត្រ
២ ក្រាលថង់ប្លាស្ទិចថ្លាក្នុងស្រះ
៣ ដាក់កប់លប់ផ្នែកខាងៗនៃថង់ប្លាស្ទិចនៅមាត់ស្រះ និងដាក់ដាំដំណាំបន្លែផ្សេងៗជុំវិញ
៤ ដាក់ភក់ចូលកម្ពស់១តឹក រួចបញ្ចូលទឹកទៅក្នុងស្រះពេញល្មម
៥ បាចកំបោរស ដាក់លាមកគោចងស្បៃ រឺរុក្ខជាតិបៃតង ដើម្បីបង្កើតប្លង់តុងសម្រាប់ជាចំណីត្រី ទុករយៈពេល២អាទិត្យ
៦ យកកូនត្រីមកដាក់ចិញ្ចឹម ២០ក្បាលក្នុង១ម៉ែត្រការេ។

ប្រភព៖​​ អ៊ាង សុផល្លែត Sophalleth



 
thumbnail

#វិធីងាយៗ សម្រាប់បងប្អូនដែលចង់ចេះធ្វើចំណីត្រី 🐟🐠🐡$$$


អានបន្ត >>>


☞ វិធីផ្សំចំណីត្រីធម្មជាតិចំណាយអស់តិច និងធ្វើឲ្យត្រីឆាប់ធំធាត់
ជួយចែករំលែកបន្តដល់កសិករយើងផង។
  * ធាតុផ្សំមាន៖
១ កន្ទក់២បាវជី
២ កាកដូង១បាវជី
៣ សាច់ត្រីម៉ដ្ឋ៦គីឡូក្រាម
៤ សណ្តែកសៀងកិន ៦គីឡូក្រាម
៥ អតិសុខុមប្រាណ EM ១លីត្រ
៦ ស្ករងូ ១គីឡូក្រាម (ទឹកស្ករត្នោតរាវៗ)
៧ ប្រេងសណ្តែក១-២លីត្រ។
* វិធីធ្វើ៖
- លាយធាតុផ្សំពី១-៤ និងប្រេងសណ្តែកចូលគ្នាឲ្យសព្វ។
- លាយអតិសុខុមប្រាណ EM ១លីត្រ និងស្ករងូ ១គីឡូក្រាម ជាមួយទឹក២០លីត្រ ទុករយៈពេល១២ម៉ោង។
- បន្ទាប់មកយកល្បាយទាំងអស់ លាយជាមួយទឹក២០លីត្រខាងលើកូរឲ្យល្បាយសព្វ រួចធ្វើជាគ្រាប់តូចៗដើម្បីដាក់ជាចំណីត្រី។
- ហាលវាឲ្យស្ងួតរយៈពេល២ថ្ងៃយើងអាចយកមកប្រើបានហើយ យើងអាចរក្សាវាទុកប្រើបានរយៈពេល២ខែ។
 ប្រភព៖​​ អ៊ាង សុផល្លែត Sophalleth