ម្ជូរល្មម ឬម្ជូរព្រឹក្ស មានអត្ថប្រយោជន៍ដែលយើងមិននឹកស្មានដល់



ជួយកាត់គ្រួសក្នុងតម្រងនោម ប៉ូវប្រមាត់ បន្ថយជំងឺលើសឈាម
បំបាត់ក្អក ទម្លាក់ព្រូន សម្លាប់មេរោគក្នុងពោះវៀន
- ស្លឹក : មានរសជាតិជូរអាចព្យាបាលអាការក្អក កាត់ស្លេស្មិ៍ និងសំបោរក្នុងពោះវៀនអោយចេញមកតាមទ្វារធំ។
- គ្រាប់ : ប៉ូវកំលាំងជួយអោយនោមស្រួល ព្យាបាលភាពទន់ខ្សោយរបស់ប្រមាត់។
#វិធីធ្វើភេសជ្ជៈម្ជូរបារាំង
- ផ្លែម្ជូរបារាំងស្រស់ ១៥០ក្រាម
- ទឹក៤ពែង
- ស្ករស ១ស្លាព្រា
- អំបិល ១ចឹប
- ទឹកកក។
*វិធីធ្វើ៖
- ចិតផ្លែម្ជូរបារាំង បកយកតែស្រទាប់សាច់ក្រហមយកបណ្តូលផ្លែចេញ លាងទឹកឲ្យស្អាត ដាក់ក្នុងឆ្នាំង
- ដាក់ទឹកដាំឲ្យពុះ ចំនួន ១៥-២០នាទី ច្រោះយកកាកម្ជូរបារាំង ទុកមួយអន្លើ
- យកទឹក ដាក់ស្ករ ដាក់អំបិល ដាំឲ្យពុះ ម្តងទៀត ទុកឲ្យត្រជាក់ ចាក់ដាក់កែវ ដាក់ទឹកកកជាការស្រេច
- រីកឯកាកម្ជូរបារាំង ដែលស្រង់បានមក ដាក់ស្ករសចូលដាក់ដាំដាំរំងាស់ កូរឲ្យដាច់ទឹកទៅជាដំណាប់ សម្រាប់ បៀកនំបុ័ង ញ៉ាំ ដ៏ឆ្ងាញ់ មានគុណប្រយោជន៍ និង មិនមានជាតិគីមី៕
អត្ថប្រយោជន៍របស់ម្ជូរព្រឹក៖
-បញ្ចុះខ្លាញ់អាក្រក់ក្នុងឈាម ដែលជាដើមហេតុនៃជំងឺមួយចំនួន និងជួយបង្កើនខ្លាញ់ល្អផងដែរ
-សម្រកទម្ងន់ បំប៉នកម្លាំង ជួយបន្ថយជំងឺទឹកនោមផ្អែម ជំងឺលើសឈាម សរសៃឈាមកកស្ទះ សរសៃឈាមរឹង
-ជំនួយបេះដូង បំប៉នឈាម, រោគសរសៃប្រសាទ-បំបាត់អាការៈស្ងួតក បញ្ចុះកម្តៅ ជួយពង្រឹងប្រពន័្ធការពាររាងកាយឲ្យរឹងមាំ ការពារជំងឺផ្តាសាយ
-ជួយ បំបាត់ក្អក ,កាត់បន្ថយស្លេស្ម បំបាត់ឈាមចេញតាមអញ្ចាញធ្មេញ
- ជួយរំលាយអាហារ សម្រួលដល់ការបន្ទោរបង់ ទម្លាក់ព្រូន សម្លាប់មេរោគក្នុងពោះវៀន-ជួយក្រលៀន ( តម្រងនោម ) ទម្លាក់គ្រួស បំប៉នថ្លើម ជួយលំហូរ នៃទឹកប្រមាត់ និង ជួយថ្លើមពីសារធាតុ ពុលទាំងឡាយ។
បច្ចុប្បន្ន មានការនិយម បរិភោគ ភេសជ្ជៈម្ជូរបារាំង ដែលមានលក់លើទីផ្សារ ជាច្រើនតែបើអាចធ្វើដោយខ្លួនឯង ថ្មីៗស្រស់ៗ ក៏ជាការប្រសើរ ដែរ។
អត្ថបទ៖ ផ្កាយ និស្ស័យ
ឯកសារ អះអាង អាហារជាឱសថ Thailand
ចំណាំ ៈ ម្ជូរបារាំង ជា ផ្លែរុក្ខជាតិ សម្រាប់បរិភោគ មិនមែនជាថ្នាំសម្រាប់ព្យាបាលជំងឺឡើយ។

 ប្រភព៖ អ៊ាង សុផល្លែត Sophalleth

 

No comments :

Post a Comment